ការប្រកាសចាប់ខ្លួនមេចលនារំដោះជាតិខ្មែរមានការជំទាស់
ភ្នំពេញៈ តុលាការភ្នំពេញប្រកាសឲ្យតាមចាប់ខ្លួនក្រុមមេដឹកនាំចលនារំដោះជាតិខ្មែរ បន្ទាប់ពីរកឃើញមានពាក់ព័ន្ធនឹងចលនាប្រដាប់អាវុធខុសច្បាប់ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែពួកគេជំទាស់ទៅនឹងការចោទប្រកាន់នេះថា អយុត្តិធម៌។
លោក សេង នាង ចៅក្រមសាលាដំបូងរាជធានីភ្នំពេញដែលកាត់ក្តីក្នុងសំណុំរឿងមនុស្ស ១៣ នាក់ឲ្យដឹងម្សិលមិញថា លោកចេញ
ដីកាឲ្យចាប់ខ្លួនមនុស្ស ៦ នាក់ មកផ្តន្ទាទោសតាមអំណាចសាលក្រមប្រកាសពីថ្ងៃ ទី១១ មេសា ហើយចាត់ចែងឲ្យព្រះរាជអាជ្ញាធ្វើការបន្ត។
ប៉ុន្តែរណសិរ្សរំដោះជាតិខ្មែរ ដែលមានលោក សម សេរី ជាប្រធានថា សាលក្រមសាលាដំបូងរាជធានីដែលដាក់ទោសគាត់និងសមាជិកពី ៥ ទៅ ៩ ឆ្នាំ គឺស្ថិតក្នុងសម្ពាធនយោបាយពីព្រោះតុលាការគ្មានភ័ស្តុតាងដាក់បន្ទុកដូចការចោទប្រកាន់ឡើយ។
លោក សម សេរី ដែលរស់នៅ ប្រទេសដាណឺម៉ាក ត្រូវតុលាការភ្នំពេញកាត់ទោសកំបាំងមុខដាក់ពន្ធនាគារ ៩ ឆ្នាំនិងឲ្យតាមចាប់ខ្លួន។ កាលពីថ្ងៃ ទី១៦ មេសា លោកធ្វើសេចក្តីថ្លែងការណ៍មួយតបថា៖ «វាអយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំ ព្រមទាំងសមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលមានព្រះសង្ឃ និងខ្មែរក្រោម ធ្វើការតស៊ូដោយសន្តិវិធី តាមគោលការណ៍របស់រណសិរ្ស...នៅលើឆាកអន្តរជាតិ»។
ចៅក្រម សេង នាង បានប្រកាសសាលក្រមនាថ្ងៃ ទី១១ មេសា ថា ជនជាប់ចោទ ១៣ នាក់មានស្រីម្នាក់ផង ត្រូវចោទប្រកាន់ពីបទ «រួមគំនិតក្បត់ជាតិ និងឆ្លងដែនខុសច្បាប់» ពាក់ព័ន្ធនឹងការបង្កើតចលនាប្រដាប់អាវុធ «រណសិរ្សរំដោះជាតិខ្មែរ» ដែលឈ្មោះ សម សេរី ជាប្រធាននិងក្តាប់រួមដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន និងឈានទៅផ្តួលរំលំរដ្ឋាភិបាល វៀតណាម ទៀតប្រព្រឹត្តកាលពីចន្លោះ ឆ្នាំ២០០៩ និង ២០១១។
រណសិរ្សនេះថា ខ្លួនគ្មានអាវុធ មិនប្រើហិង្សា និងមិនធ្វើឲ្យពលរដ្ឋណាម្នាក់ស្លាប់ឡើយ តែបានហៅរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានបង្កើតនូវបញ្ហាការចាប់ដាក់គុក ការរឹបអូសដីធ្លី ការបាត់បង់ព្រៃឈើ និងបានកាត់ដីទៅឲ្យ ប្រទេសវៀតណាម ជាដើមហើយបានហៅទង្វើទាំងនេះថា ជាអ្នកក្បត់ជាតិ៕
source:postkhmer
Title: ការប្រកាសចាប់ខ្លួនមេចលនារំដោះជាតិខ្មែរមានការជំទាស់
Rating: 10 out of 10 based on 24 ratings. 5 user reviews.
Writed by Unknown
Rating: 10 out of 10 based on 24 ratings. 5 user reviews.
Writed by Unknown
2 comments
ខ្ញុំស្រលាញ់ប្រជាធិប្បតេយ្យ
យួននៅពេញស្រុកខ្មែរ
សូមស្វាគមន៏ ប្រិយមិត្រទាំងអស់ដែលបានចូលរួមបញ្ចេញមតិ!!!!!