អំពីយើង
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnLLOyxtUrrN7JMZIF731YJp-QVqFmcQAhnDh4tE0p9g3vbm8Uvb3oTuxk6Un7VhpCyRL28znEf5Qvj3u926OmQ3yfONIhSkBhZrAkdD2qbFz0pCkYHKKcvUqN2_604H9s-LPlnvmcJY4/s320/about+us_clip_image002.jpg)
រណសិរ្សរំដោះជាតិខ្មែរ បង្កើតជាផ្លូវការនៅប្រទេស ដាណឺម៉ាក នៅថ្ងៃទី ១២ខែ ធ្នូ ឆ្នាំ ២០១២។
រណសិរ្សរំដោះជាតិខ្មែរ មានអក្សរកាត់ រ.ស.រ.ជ.ខ មានរូប សញ្ញាព្រះបាទជ័យវរ្ម័នទី៧ ពណ៌សំរឹទិ្ឋកំពុងគង់តាំង សមាធិខាងមុខ ស្លឹកពោធិ៍ពណ៌បៃតង នៅចំកណ្តាលរង្វង់ ពណ៌លឿង ដោយមានអក្សរព្រះបាទជ័យវរ្ម័នទី៧ ពណ៌ស នៅខាងក្រោម និងអមសងខាងរង្វង់ដោយកម្រងគួរស្រូវ
ពណ៌ខៀវ ដែលមានអក្សរកាត់ រ.ស.រ.ជ.ខ នៅចំកណ្តាល។
រណសិរ្សរំដោះជាតិខ្មែរ មានទីស្នាក់ការកណ្តាលនៅ ប្រទេសដាណឺម៉ាក បើកប្រតិបត្តិការងារជាផ្លូវការ ក្នុងទំព័រប្រវត្តិសាស្រ្តជាតិខ្មែរ និងអន្តរជាតិ មានប្រសិទ្ឋភាពចាប់ពីថ្ងៃ
ទី១២ ខែធ្នូ ឆ្នាំ២០១២ នេះតទៅ។ រណសិរ្សរំដោះជាតិខ្មែរ អនុវត្តភារកិច្ច សិទិ្ឋ សមត្ថកិច្ចដឹកនាំស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងលិខិតឯកត ភូត។
រណសិរ្សរំដោះជាតិខ្មែរ គឺជាកម្លាំងខ្មែរអ្នកស្នេហាជាតិ ខ្មែរអ្នកប្រជាធិបតេយ្យពិតប្រាកដ ដែលធ្វើ ប្រតិបត្តិការ ដោយសហ ការជាមួយប្រទេស ប្រជាធិបតេយ្យជាមិត្ត សហការជាមួយ
អន្តរជាតិ និងអង្គការសហប្រជាជាតិ ក្នុងបេសកកម្មរំដោះ ជាតិសាសនានិងប្រជាជាតិខ្មែរ អោយមាន ឯករាជ្យ សន្តិភាព សិទិ្ឋសេរីភាព និងប្រជាធិបតេយ្យពិតប្រាកដ ពីអាណានិគម
យួនឈ្លានពាន និងគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន ព្រមទាំងស្វែងរក យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សន្ឋិសញ្ញាទីក្រុងប៉ារីស និងសិទិ្ឋជា
ខ្មែរម្ចាស់ប្រទេស។ រណសិរ្សរំដោះជាតិខ្មែរនឹងអនុវត្តដូចតទៅ៖
ក. រួបរួមសាមគ្គីខ្មែរ និងបង្រួបបង្រួមខ្មែរទាំងអស់ ទាំងក្នុង ប្រទេសនិងក្រៅប្រទេស នៅលើពិភពលោក ដែលចង់បាន ឯករាជ្យសន្តិភាព សេរីភាព និងប្រជាធិបតេយ្យពិតប្រាកដ។
ខ. ប្តឹងនិងថ្កោលទោសឧក្រិដ្ឋជន គណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន ដែលបាននឹងកំពុងប្រព្រឹត្តិបទឧក្រិដ្ឋ ប្រឆាំងមនុស្សជាតិនៅកម្ពុជា ដូចជាករណីខ្មែរស្លាប់ ក្នុងផែនការ ក៥ បណ្តេញពលរដ្ឋពីលំនៅដ្ឋាននិងរឹបអូសដីធ្លី ព្រមទាំងខ្មែរស្លាប់នៅស្ពាន កោះពេជ្រ។ល។ ជាពិសេស វែកមុខឧក្រិដ្ឋជន និងប្រទេសពាក់ព័ន្ឋក្នុង ការប្រល័យពូជសាសន៍ខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) មកកាត់ទោសនៅតុលាការអន្តរជាតិ។
គ. ប្តឹងនិងថ្កោលទោសដល់ឧក្រិដ្ឋជនក្នុងជួរគណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន ដែលបាននឹងកំពុងបំរើក្នុងជួររដ្ឋាភិបាលបច្ចុប្បន្ន រំលោភបំពានកិច្ចព្រមព្រៀងទី ក្រុងប៉ារីស និងរំលោភ សិទិ្ឋមនុស្ស។
ឃ. ប្តឹងនិងថ្កោលទោសប្រទេសវៀតណាម ដែលបាននឹង កំពុងរំលោភកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងឈ្លានពានប្រទេសកម្ពុជា ។
រណសិរ្សរំដោះជាតិខ្មែរ មិនទទួលស្គាល់ រដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយ គណបក្សប្រជាជន កម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន អាយ៉ងយួន និងបដិសេធវត្តមាន គណបក្ស ប្រជាជនកម្ពុជា នៅប្រទេសកម្ពុជាព្រោះថា៖
ក. គណបក្សប្រជាជនកម្ពុជា គឺជាអតីតបក្សបដិវត្តប្រជាជន កម្ពុជាដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩៥១ ដោយបក្ស កុម្មុយនិស្តឥណ្ឌូចិន ដឹកនាំដោយវៀតណាម ហូ ជី មិញ
ដែលបានរួមចំណែកប្រព្រឹត្តិឧក្រិដ្ឋកម្មសម្លាប់ខ្មែរក្នុងរបកម្ពុជា ប្រជាធិបតេយ្យកន្លងមក។
ខ.គណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការ ហ៊ុន សែន ត្រូវបានចាត់តាំង ដោយ ប្រទេសវៀតណាម និងបន្តសម្លាប់ខ្មែរ ដោយចោទថា ប៉ុល ពត ឬ ខ្មែរក្រហម ជាពិសេសសម្លាប់ខ្មែរ
ក្នុងផែនការ ក៥ អំឡុងពេលវៀតណាមឈ្លានពាន ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩។ គ. គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយជនផ្តាច់ការ ហ៊ុន សែនបានធ្វើរដ្ឋប្រហារដណ្តើ
មអំណាចកាលពីថ្ងៃ៥-៦ ខែកក្កដាឆ្នាំ១៩៩៧ និងបានប្រព្រឹត្តិបទឧក្រិដ្ឋ សម្លាប់ខ្មែរជាបន្តបន្ទាប់ ព្រមទាំងរំលោភសិទិ្ឋមនុស្សរហូតមកដល់បច្ចុប្បន្ននេះ។
រណសិរ្សរំដោះជាតិខ្មែរ នឹងទាមទារលើឆាកជាតិ និងជាពិសេសអន្តរជាតិ មិនអោយទទួលស្គាល់ រដ្ឋាភិបាលខ្មែរបច្ចុប្បន្ន ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា និងជនផ្តាច់ការហ៊ុន សែន អាយ៉ងយួន។ រណសិរ្សរំដោះជាតិខ្មែរទាមទារអន្តរជាតិ និងអង្គការសហប្រជាជាតិ អោយប្រកាស
ភាពអាសន្នមួយនៅកម្ពុជាជាបន្ទាន់ ព្រមទាំងដាក់កងកម្លាំង អង្គការសហប្រជាជាតិ ឬកម្លាំងអន្តរជាតិនៅប្រទេសកម្ពុជា។ រណសិរ្សរំដោះជាតិខ្មែរ ទាមទារអោយបង្កើត រដ្ឋាភិបាល
ខ្មែរបណ្តោះអាសន្នមួយ ដើម្បីចាត់វិធានការអោយមាន ប្រសិទ្ឋភាពធានានូវការអនុវត្តសន្ឋិសញ្ញាទីក្រុងប៉ារីស ស្តីពី បញ្ហាកម្ពុជាអោយបានសំរេច ជោគជ័យនិងត្រឹមត្រូវនិង ទទួលស្គាល់ រដ្ឋាភិបាលខ្មែរដែលបង្កើត នៅក្រៅប្រទេស ជារដ្ឋាភិបាលខ្មែរ បណ្តោះអាសន្ននៅកម្ពុជា។
រណសិរ្សរំដោះជាតិខ្មែរ នឹងទាមទារអង្គការ សហប្រជាជាតិ និងអន្តរជាតិចាត់វិធានការ អោយមានប្រសិទ្ឋភាព ចំពោះវត្តមានឈ្លានពាន របស់វៀតណាម នៅកម្ពុជា ដោយទាមទារ
អោយកងទ័ពវៀតណាម ដែលស្លៀកពាក់ឯកសណ្ឋាន និងកងទ័ពវៀតណាមដែលស្លៀកពាក់ស៊ីវិល ជំនាញការ និងភ្នាក់ងារស៊ីវិល នៅក្នុងជួរគណបក្សប្រជាជនកម្ពុជានិងនៅ
ក្នុងប្រទេសកម្ពុជា ដកចេញពីប្រទេសកម្ពុជាជាបន្ទាន់។
រណសិរ្សរំដោះជាតិខ្មែរ មានកាតព្វកិច្ច និងភារកិច្ចអនុវត្តសេចក្តីប្រកាសនេះ សំរេចចូលជាធរមាន មានប្រសិទ្ឋភាពបំផុតចាប់ពីថ្ងៃចុះហត្ថលេខានេះរហូតបានសំរេចជោគជ័យជាស្ថាពរ។
អំពីប្រធានរណសិរ្សរំដោះជាតិខ្មែរ
លោក សម សេរី ជាប្រធានរណសិរ្សរំដោះជាតិខ្មែរ ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសដាណឺម៉ាក បានចាប់ប្រតិបត្តិការការងារ ជាផ្លូវការនៅថ្ងៃទី ១២ខែធ្នូ
ឆ្នាំ២០១២។ លោក សម សេរី មានដើមកំណើតនៅ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាកូនអតីតអ្នកតស៊ូ ជាមួយយួនឈ្លានពាន នៅជំរំបក្សីចាំក្រុងតាមជាយ ដែនខ្មែរ ថៃ ក្នុងរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរដឹក នាំដោយលោក សឺន សាន។ ខ្សែស្រឡាយ ជីតារបស់
លោក សម សេរី ម្នាក់ជាទាហានក្នុងរបប លន់ លន់ ត្រូវបានវៀតកុងសម្លាប់ និងអ៊ុំប្រុសឈ្មោះ កែវ ឡាចភរិយា និងកូន ត្រូវបានស្លាប់ក្នុងសមរភូមិ ពេលដែល ទើបប្រយុទ្ឋជាមួយយួន ក្នុងអំឡុងទសវត្ស៨០។

ជីតាម្នាក់ឈ្មោះ ត្រោក ហ៊ៀង ត្រូវទាហាន ហ៊ុនសែន បាញ់ សម្លាប់នៅ លើផ្ទះ។ លោក សម សេរី បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យច្បាប់និងសេដ្ឋកិច្ចនៅ
ប្រទេសខ្មែរនៅឆ្នាំ២០០២ និងបានបន្តថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ វែនឡែន។
លោកបានបញ្ចប់ ការសិក្សាថ្នាក់ភាសានៅប្រទេស ដាណឺម៉ាក និងបន្តការសិក្សា នៅសកលវិទ្យាល័យ កូផែនហេកែនប៊ីស៊ិនីសស្គូល ថា្នក់នយោបាយអន្តរជាតិ
និងពាណិជ្ជកម្មអន្តរជាតិ នៅប្រទេសដាណឺម៉ាក។
លោក សម សេរី បានដើរតួរនាទីយ៉ាងសកម្មក្នុងការ តស៊ូស្វែងរកសិទិ្ឋសេរីភាព សន្តិភាពនិងលិទិ្ឋប្រជាធិប តេយ្យពិតប្រាកដ ជូន ជាតិសាសនានិងប្រជាជាតិខ្មែរ
រហូតដល់រដ្ឋាភិបាល ផ្តាច់ការអាយ៉ងយួនតាមប្រម៉ាញ់ ចាប់នៅក្នុងប្រទេសខ្មែរ។ ឆ្នាំ២០០៥ លោកបានភៀស ខ្លួនមកជ្រកកោណ នៅប្រទេសថៃនៅទីនោះលោកបាន ជួយបណ្តុះបណ្តាល ប្រជាពលរដ្ឋខ្មែរមាននិសិ្សត និងព្រះសង្ឃអោយយល់ដឹង ពីភាពជាអ្នកដឹកនាំនិងប្រជាធិប
តេយ្យ។ នៅប្រទេសថៃ លោកបានជួបជាមួយ លោក សោម ឯក ដែលជាអតីតអ្នកតស៊ូក្នុងជួររណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ លោក សោម ឯក ជាអ្នករងគ្រោះ
ជាប់ក្នុងពន្ឋនាគារដោយសារតែ គាត់បានជូនលោក សម សេរី រត់គេចចេញពីប្រទេសខ្មែរ ពីការតាមចាប់ របស់បក្សពួក ហ៊ុន សែន និងយួន។

លោក សម សេរី ជាអ្នកបកប្រែអោយលោក ប្រែដលី ខក ក្នុងរឿង ឃាតករសម្បនិមិត្ត និងនរណាសម្លាប់ជាវិជ្ជា។ លោកជាអតីតសាស្ត្រាចារ្យ នៅសកលវិទ្យាល័យវែនឡែន និង
ជាអតីត នាយកវិទ្យាស្ថានអន្តរ ជាតិដើម្បីអភិវឌ្ឍន៌ ធនធានមនុស្សដែល ជាសាខារបស់សាកលវិទ្យាល័យវែនឡែន។
ជាអតីត នាយកវិទ្យាស្ថានអន្តរ ជាតិដើម្បីអភិវឌ្ឍន៌ ធនធានមនុស្សដែល ជាសាខារបស់សាកលវិទ្យាល័យវែនឡែន។
លោកធ្លាប់បានធ្វើជាគ្រូបង្រៀន តាមសាលា ឯកជនមួយចំនួនដូចជា វិទ្យាស្ថានញូវយ៉ក វិទ្យាស្ថាន
ញូវតុនធីឡាយ វិទ្យាស្ថានហេឡូ អេភីអាយអែស និង ជាអ្នកគ្រប់គ្រងនៅ វិទ្យាស្ថានញូវយ៉ក។ លោកបានធ្វើសិក្ខាសាលា បណ្តុះបណ្តាលពីភាពជាមេដឹកនាំ នយោបាយជាតិនិងអន្តរជាតិ និងលិទិ្ឋប្រជាធិបតេយ្យដល់និស្សិត ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរ។

លោកបានសរសេរសៀវភៅ ៣ក្បាលដែលផ្សព្វផ្សាយជាសាធារណៈគឺសៀវភៅប្ញសគល់ ៧មករា និងសៀវភៅមេដឹកនាំជាតិខ្មែរ ភាគ១ និងភាគ២ ដែលសៀវភៅ ទាំងអស់នេះត្រូវបាន បិទនិងហាមឃាត់ រារាំងដោយរដ្ឋាភិបាលផ្តាច់ការហ៊ុន សែន និងយួនកុម្មុយនិស្ត ក្នុងនោះលោកក៏បាន សរសេរជាខិតប័ណ្ណ ផ្សព្វផ្សាយដល់កូនខ្មែរអោយយល់ ដឹងពីសង្គម និងនយោបាយផងដែរ តែត្រូវរដ្ឋាភិបាល បានតាមចាប់និងប្រម៉ាញ់ដល់ អ្នកដែលអានសៀវភៅ
និងខិតប័ណ្ណបន្តបន្ទាប់។ ពេលនេះលោក សម សេរី បានទទួលសិទ្ធិជ្រកកោណ នយោបាយនៅប្រទេសដាណឺម៉ាក នៅឆ្នាំ២០១០ នៅទីនេះ លោកបានសរសេរសៀវភៅ ជាភាសាអង់គ្លេស មានចំណងជើងថា អាថ៌កំបាំងរបស់ខ្មែរ បានផ្សព្វផ្សាយទៅអន្តរជាតិ។
និងខិតប័ណ្ណបន្តបន្ទាប់។ ពេលនេះលោក សម សេរី បានទទួលសិទ្ធិជ្រកកោណ នយោបាយនៅប្រទេសដាណឺម៉ាក នៅឆ្នាំ២០១០ នៅទីនេះ លោកបានសរសេរសៀវភៅ ជាភាសាអង់គ្លេស មានចំណងជើងថា អាថ៌កំបាំងរបស់ខ្មែរ បានផ្សព្វផ្សាយទៅអន្តរជាតិ។
នៅប្រទេសដាណឺម៉ាក លោកនៅតែបន្តការតស៊ូដើម្បីស្វែង រកសិទិ្ឋសេរីភាព សន្តិភាពនិង ប្រជាធិបតេយ្យជូន ប្រជាពលរដ្ឋខ្មែរ រហូតលោកបានជួប ជាមួយសមាជិក សភាលោកម៉ែខិល អូស្រុបចនស៊ននៅថ្ងៃទី១៩ខែមេសា ឆ្នាំ២០១២ និងជួបជាមួយលោក អគ្គរាជទូតប្រចាំ
ប្រទេសថៃលោក ម៉ៃខិល ហែមនិធី វិនធ័រនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ ហើយការខិតខំរបស់គាត់ រហូតបានសំរេចជោគជ័យ ក្នុងការបង្កើតជារណសិរ្សរំដោះជាតិខ្មែរ
នេះឡើងជាផ្លូវការនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ។
លោក សម សេរី និងរណសិរ្សរំដោះជាតិខ្មែរ គឺជាក្តីសង្ឃឹម របស់ប្រជាជាតិខ្មែរទាំងមូល ក្នុងការរំដោះប្រទេសខ្មែរអោយរួចចេញពីយួននិងពួកផ្តាច់ការហ៊ុន សែន។

សូមស្វាគមន៏ ប្រិយមិត្រទាំងអស់ដែលបានចូលរួមបញ្ចេញមតិ!!!!!